Monday, December 21, 2015

ដសថសថសដថសដថ

ដែលងាកចេញពីប្រពៃណីសិវនិយមនៃព្រះរាជាមុនៗ អង្គរវត្ត​ដែល​ជំនួស​មកវិញ ឧទ្ទិសដល់ព្រះវិស្ណុ។ ជាប្រាសាទដែល​នៅគង់វង្ស​ល្អ​បំផុតនៅស្ថានីយនេះ វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់​ទុកនូវ​មជ្ឈ​មណ្ឌលសាសនាដ៏សំខាន់​មួយចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន – ដំបូង​ព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធនិយម។ ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបាន​ក្លាយ​​ជានិមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ​ពួកអ្នកទេសចរណ៍​សំខាន់​របស់​​ប្រទេសនេះផងដែរ។ អង្គរវត្តរួមផ្សំនូវគ្រោងការគ្រឹះពីរនៃស្ថាបត្យកម្មប្រាសាទខ្មែរ: ប្រាសាទ​ភ្នំ​ និងប្រាសាទដែលមានថែវចុងក្រោយគេ ដោយ​ផ្អែកលើ​ស្ថាបត្យកម្ម​ទ្រាវិដ​ដើមដំបូង រួមមានលក្ខណៈពិសេសដូចជាជគតិ។ ប្រាសាទត្រូវ​បាន​រចនា​ដើម្បី​តំណាងភ្នំព្រះសុមេរុ លំនៅនៃពួកទេវៈក្នុងទេវកថាព្រហ្មញ្ញ: ក្នុង​កសិណ រឺគូទឹកព័ទ្ធជុំ វិញប្រហែលជា ១៦គ.ម ចំណែកកសិណ​ពិតប្រាកដ​របស់​ប្រាសាទ មានបណ្តោយប្រវែង១៥០០ម x ទទឹង១៣០០ម លើ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្តាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដ មានកម្ពស់ ៦៥ម និងជញ្ជាំងខាងក្រៅ៣,៦ សហាតិមាត្រ (២,២ ម៉ៃ.)វែងគឺ​ជា​ថែវ​មាន​បីជ្រុង ដែលថែវនីមួយៗឡើងខ្ពស់ទៅថែវដែលជាប់គ្នា។ នៅចំកណ្ដាលនៃប្រាសាទបញ្ឈរនូវជួរចតុរង្គនៃប៉ម។ មិនដូច​ប្រាសាទ​​នៅអង្គរភាគច្រើនទេ អង្គរវត្តបែរមុខទៅទិសខាងលិច ពួកអ្នកប្រាជ្ញវែកញែកថាជាចំណុចសំខាន់នៃប្រាសាទនេះ។ ប្រាសាទ​នេះ​ត្រូ​វបានគេកោតសរសើរដោយសារភាពសម្បើមនិងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់លៀនលឹមៗដែលលាតសន្ធឹង និង​ដោយ​សារ​ពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ។ ឈ្មោះសម័យថ្មី អង្គរវត្តមានន័យថា ទីក្រុងវត្ត ក្នុងភាសាខ្មែរ អង្គរមានន័យថា ទីក្រុង រឺ ទីក្រុងធានី ជាទម្រង់ប្រាក្រឹតនៃពាក្យ នគរ ដែលមកពីពាក្យសំស្ក្រឹត nagara (नगर)។[២] វត្តគឺជាពាក្យខ្មែរសម្រាប់ ទេវាល័យលើដី បានមកពីពាក្យបាលី "vatta" (वत्त)។[៣] មុន​ពេល​នេះ ប្រាសាទនេះត្រូវបានគេស្គាល់ថាជា បរមវិស្ណុលោក (Parama Vishnuloka ជាភាសាសំស្ក្រឹត) បន្ទាប់ពីងារ​បច្ឆាមរណៈ​នៃ​ស្ថាបនិកនៃប្រាសាទ។[៤]
Ads banner